រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

មន្ត្រីកាំកុងត្រូលខេត្ដមណ្ឌលគិរី បានចុះពិនិត្យទំនិញនិងម្ហូបអាហារ នៅតាមតូបលក់ចាប់ហួយនានា ក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ដើម្បីការពារសុខុមាលភាពជូនពលរដ្ឋទូទៅ

  • 848
  • ដោយ sonea

មណ្ឌលគិរី: ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រួលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងបានធ្វើតេស្តរកសារធាតុគីមី នៅក្នុងម្ហូបអាហារ នៅតាមតូបលក់ចាប់ហួយនានា ក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រួលខេត្តបានឲ្យដឹងថា ការចុះត្រួតពិនិត្យទំនិញនេះ ក្នុងគោលបំណងការពារផលប្រយោជន៏ និងសុខភាពអ្នកប្រើប្រាស់ទូទៅ ដែលផ្ដោតទៅលើទំនិញវេចខ្ចប់ស្រាប់ ម្ហូបអាហារ ជាពិសេស ទំនិញហួលការបរិច្ឆទប្រើប្រាស់ ទំនិញគ្មានសុវត្ដិភាព ឬ លាយសាធាតុគីមីហាមឃាត់។ លោកបន្ថែមថា ការចុះត្រួតពិនិត្យទំនិញនេះ បានធ្វើតេសលើម្ហូបអាហារ ដើម្បីស្វែងរកសាធាតុគីមី ហាមឃាត់ ប៉ូរ៉ាក់ លើមុខទំនិញ និងបន្លែជាច្រើនមុខ ជាលទ្ធផលពុំមានសាធាតុគីមីហាមឃាត់នោះទេ។បន្ទាប់មកមន្ត្រីជំនាញ បានចុះពិនិត្យទំនិញនៅតាមតូបលក់ចាប់ហួយនានា ជាលទ្ធផលមន្ត្រីបានរកឃើញទំនិញមួយចំនួនហួសកាលបរិច្ឆេទប្រើប្រាស់ និងបានដកហូតយកទៅរក្សាទុកនៅមន្ទីរពាណិជ្ជកម្ម ដើម្បីធ្វើការដុតកំទេចចោលនាពេលក្រោយ ។
លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូល បានធ្វើការណែនាំបន្ថែមដល់អាជីវករ ពាណិជ្ជករឲ្យមានការយល់ដឹង និងមានការប្រុងប្រយ័ត្ន ចំពោះទំនិញទាំងឡាយណាដែលមិនមានគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ដូចជា កំប៉ុងកំពិត ប៉ោង ច្រេះស៊ី ទំនិញដែលមានសារធាតុគីមីហាមឃាត់ និងត្រូវរៀបចំទំនិញលក់ដូរទុកដាក់ឲ្យមានសណ្តាប់ធ្នាប់ល្អ និងបានបិទរូបភាព ដែលរៀបចំដោយ អគ្គនាយកដ្ឋានកាំងកុងត្រូល ជូនដល់អ្នកលក់ និង អ្នកប្រើប្រាស់ អោយបានយល់ដឹងពីរូបភាព ជាបឋមនូវទំនិញណាដែលគួរប្រើ និងទំនិញណាមិនគួរប្រើប្រាស់ ៕

អត្ថបទទាក់ទង