រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ជាង៥០០នាក់ បានចុះពិនិត្យព្យាបាលជំងឺ

  • 915
  • ដោយ sonea

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ជាង៥០០នាក់ បានចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី
មណ្ឌលគិរីះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន៥១៣នាក់ ដឹកនាំដោយ ឯកឧត្តម លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានចុះពិនិត្យព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋប្រមាណជិត៤ពាន់នាក់ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក ឈឹម កាន អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំង លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបី សមាជិក សមាជិកា ស.ស.យ.កខេត្ត/ស.ស.យ.កស្រុក និងយុវជនកាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្តទៅនៅវិទ្យាល័យ ហ៊ុន សែន កោះញែក ស្ថិតនៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហ៊ុន មានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានសហការរៀបចំពិធីពិនិត្យ ព្យាបាល និងផ្តល់ថ្នាំជូនប្រជាពលរដ្ឋមដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រុកកោះញែក នៅលើទឹកដីខេត្តមណ្ឌលគិរី នាពេលនេះ គឺមានសារសំខាន់ណាស់ ដើម្បីបង្ហាញ និងបញ្ជាក់ឲ្យឃើញកាន់តែច្បាស់អំពីកិច្ចខិតខំប្រឹប្រែងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ លើកកម្ពស់ និងគិតគូរអំពីសុខមាលភាពរបស់ប្រជាពលរដ្ឋខេត្តមណ្ឌលគិរី ជាពិសេស ប្រជាពលរដ្ឋនៅក្នុងស្រុកកោះញែក ក្នុងគោលបំណង កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរឡើង។ ឯកឧត្តម បន្ថែមទៀតថា បញ្ហាសុខមាលភាព គឺជាកត្តាចម្បងមួយយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋ ក្នុងការទទួលបាននូវសុខភាពល្អ តាមការយកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការចូលរួមលើកកម្ពស់ កម្រិតជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រ ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ និងខេត្តមានការអភិវឌ្ឍន៍រីកចម្រើន។
ឯកឧត្តម លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានឲ្យដឹងថា ការចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋឥតគិតថ្លៃ នៅស្រុកកោះញែក នាពេលនេះ រួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺ ឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម ព្យាបាលរបួស វាស់ចង្វាក់បេះដូង ផ្នែកប្រព័ន្ធប្រសាទនិងបំបាត់ការឈឺចុកចាប់មន្ទីរពិសោធន៍(វិភាគឈាម)...។ល។ ឯកឧត្តម លេង ផាលី បានបញ្ជាក់ថា ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់ បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការ ព្យា បាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជា ពលរដ្ឋ មួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គម ជាតិ។
ប្រជាពលរដ្ឋនៅស្រុកកោះញែក មានក្តីរំភើបសប្បាយរីករាយយ៉ាងក្រៃលែងនៅគ្រប់ពេលវេលា និងទីកន្លែងក៏ដូចថ្ងៃនេះដែរ ព្រមទាំងថ្លែងអំណគុណ ចំពោះ ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមគ្រួសារ ដែលមានការយកចិត្តទុកដាក់យ៉ាងកក់ក្តៅទៅលើសុខភាពរបស់ពួកគាត់។
សូមបញ្ជាក់ថា នេះជាឆ្នាំទី៨ហើយ (២០១២-២០១៩) ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤,២៧៥នាក់ (បួនពាន់ពីររយចិតសិបប្រាំនាក់) ចុះពិនិត្យ និងព្យាលបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន២០៥លើកមកហើយ៕(រូបភាព និងអត្ថបទ៖ មន្ទីរព័ត៌មានខេត្ត)

អត្ថបទទាក់ទង