រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

រដ្ឋបាលខេត្ត បានប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស

  • 635
  • ដោយ sonea

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ស្តីពីការពិនិត្យលើខ្លឹមសារសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២០-២០២២) របស់រដ្ឋបាលសាលាខេត្តមណ្ឌលគិរី
==========
មណ្ឌលគិរី៖ លោក ញ៉ន សិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ស្តីពីការពិនិត្យលើខ្លឹមសារសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២០-២០២២) របស់រដ្ឋបាលសាលាខេត្តមណ្ឌលគិរី ដោយមានការចួលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ដែលប្រព្រឹតទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នារសៀលថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២០២០។
លោក ញ៉ន សិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការរៀបចំកម្មវិធីវិនិយោគនេះ ត្រូវបានធ្វើឡើងដោយមានការយកចិត្តទុកដាក់ពីសំណាក់អ្នកពាក់ព័ន្ធ រួមមាន៖ ក្រុមប្រឹក្សា គណៈអភិបាល គណៈកម្មាធិកាសម្របសម្រួលបច្ចេកទេស និងក្រុមការងារកសាងផែនការខេត្តដែលក្នុងនោះមន្ទីរផែនការខេត្ត និងទីចាត់ការផែនការ និងវិនិយោគខេត្ត បានសម្របសម្រួលកិច្ចដំណើរការនិងគាំទ្រផែ្នកបច្ចេកទេសដល់មន្ទីរ អង្គភាព អង្គការមិនមែនរដ្ឋាភិបាល ក្រុង ស្រុក និងវិស័យឯកជនដែលបានចូលរួមក្នុងដំណើរការ ក៏ដូចជាអនុសាសន៍នានាដែលផ្តល់ជូនដោយមន្ទីរជំនាញរហូតបានរៀបចំចងក្រង និងបោះពុម្ភផ្សាយនូវសមិទ្ធិផលដ៏មានសារៈសំខាន់នេះ។ លោក បន្តថា ឯកសារនះជាមាគ៌ាសម្រាប់ខេត្ត មន្ទីរជំនាញ អង្គការមិនមែនរដ្ឋាភិបាល ម្ចាស់ជំនួយ និងវិស័យឯកជនមានមូលដ្ឋាន ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួនឲ្យបានចំគោលបំណង គោលដៅ និងកម្មវិធីសំខាន់ៗដែលបាលលើកឡើងក្នុងផែនការសកម្មភាពអនុវត្តន៍រយះ៣ឆ្នាំ(២០២០-២០២២)។
ក្នុងនោះដែរ ក្នុងនាមក្រុមប្រឹក្សាខេត្ត បានសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅ ចំពោះអ្នកចូលរួមទាំងអស់ ពិសេស ក្រុមការងារកសាងផែនការខេត្ត ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្តពុះពារក្នុងការធ្វើឲ្យសម្រេចបាននូវកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត(២០២០-២០២២) និងសូមអំពាវនាវដល់អាជ្ញាធរដែនដី មន្ទីរ អង្គភាព ប្រជាពលរដ្ឋទូទាំងខេត្ត សូមផ្តោតស្មារតីយកចិត្ត និងចូលរួមយ៉ាងសកម្មជាមួយខេត្ត អនុវត្តឲ្យសម្រេចបានជោគជ័យនូវកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះ ដើម្បីរួមចំណែកាត់បន្ថភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្ត ឆ្លើយតបទៅនឹងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទីបួនរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទទាក់ទង