រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

លេខាធិការដ្ឋាន នៃក្រុមប្រឹក្សាបណ្ណសារ

  • 1.1ពាន់
  • ដោយ sonea

នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ នៅរដ្ឋបាលខេត្តមណ្ឌលគីរី បានបើកកិច្ចប្រជុំ ស្ដីពីសុំផ្ដល់កិច្ចសហការជាមួយលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាបណ្ណសារ(ក.ប.ប) ក្នុងការចុះពិនិត្យ និងវាយតម្លៃជាក់ស្ដែងលើការគ្រប់គ្រងបណ្ណសារនៅរដ្ឋបាលខេត្តមណ្ឌលគិរី កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមវត្តមាន លោក ហៀក សុផាន នាយករដ្ឋបាលខេត្ត និងលោក សួស វិសុទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានរាជកិច្ច និងតម្កល់ឯកសារជាតិ និងជាអនុប្រធានលេខាធិការដ្ឋាននៃក.ប.ប ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារលេខាធិការ នៃក្រុមប្រឹក្សាបណ្ណសា លោកលោកស្រីនាយក នាយករងទីចាត់ការ លោកលោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះឲ្យសាលាខេត្តមណ្ឌលគិរី៕

អត្ថបទទាក់ទង