នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែ អស្សុជ ឆ្នាំផ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២១ លោក សាយ ម៉េងគីម អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំលើកទី ១៩ របស់គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom) នៅសាលប្រជុំរដ្ឋបាលខេត្តមណ្ឌលគិរី។ កិច្ចប្រជុំនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ។ កិច្ចពិភាក្សា នៃកិច្ចប្រជុំលើកទី១៩ រួមមាន៖
ទី១. ការពិនិត្យ និងអនុម័តលើសេចកក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី១៨ របស់ គ.ជ.អ.ប
ទី២ របាយការណ៍សង្ខេប ស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហវិមជ្ឈការ សម្រាប់ឆ្នាំ២០២០ និងឆមាសទី១ ឆ្នាំ២០២១
ទី៣ ការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងឯកសារកម្មវិធីជាតិ ស្តីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) និងទី៤ បញ្ហាផ្សេងៗ៕