រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

រដ្ឋបាលខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំ ស្ដីពីត្រួតពិនិត្យលទ្ធផលការងារប្រចាំខែ តុលា

  • 406
  • ដោយ sonea

រដ្ឋបាលខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំ ស្ដីពីត្រួតពិនិត្យលទ្ធផលការងារប្រចាំខែ តុលា ត្រីមាសទី៣ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ លោក ជាក់ ម៉េងហ៊ាង អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ស្ដីពីត្រួតពិនិត្យលទ្ធផលការងារប្រចាំខែ តុលា ត្រីមាសទី៣ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តមណ្ឌលគិរី និងលើកទិសដៅសម្រាប់អនុវត្តការងារនៅខែបន្ទាប់។ កិច្ចប្រជុំនេះប្រព្រឹត្តទៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត មេបញ្ជាការបញ្ជាការរងកងកម្លាំងទាំងបីប្រភេទ លោកអភិបាលក្រុង/ស្រុក លោក លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាព ចំណុះរដ្ឋបាលសាលាខេត្ត។របៀបវារៈនៃកិច្ចប្រជុំរួមមាន ត្រួតពិនិត្យលទ្ធផលការងារប្រចាំខែតុលា ត្រីមាសទី៣ ឆ្នាំ២០២១ និងបញ្ហាផ្សេងៗ។

អត្ថបទទាក់ទង