រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី មន្រ្តីរាជការ និងពុទ្ធបរិស័ទ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធ ព្រះសព ព្រះវិមលត្ថេរ សៅ យ៉ាន ព្រះមេគណ គណៈមហានិកាយខេត្ត

  • 299
  • ដោយ Admin

នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រួមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទជាច្រើនរូប បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធ ព្រះសព ព្រះវិមលត្ថេរ សៅ យ៉ាន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមណ្ឌលសោភ័ណ្ឌ ព្រះមេគណ គណៈមហានិកាយខេត្តមណ្ឌលគិរី ដែលបានអនិច្ចធម្ម (ជីវិតន្តរាយ) កាលពីថ្ងៃច័ន្ទ ៤កើត ខែកក្តិក ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៩ និង១៣នាទីយប់ ក្នុងព្រះជន្មាយុ ៨១ព្រះវស្សា ដោយព្រះរាគាពាធ នៅវត្តសែនមនោរម្យ ខេត្តមណ្ឌលគិរី។ការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បាននាំយកសម្ភារ រួមមាន អង្ករចំនួន ២៥០គីឡូក្រាម ទឹកបរិសុទ្ធចំនួន ១៩កេះ និងថវិការដ្ឋបាលខេត្តចំនួន ៤លានរៀល ចូលរួមបុណ្យសព ព្រះវិមលត្ថេរ សៅ យ៉ាន ព្រះមេគណ គណៈមហានិកាយខេត្តមណ្ឌលគិរី។ ឯកឧត្តម អភិបាលខេត្ត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់ព្រះសព ព្រះវិមលត្ថេរ សៅ យ៉ាន សូមបានចាក់បដិសន្ធិ និងសោយសុខក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង