រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

លោក សាយ ម៉េងគីម អភិបាលខេត្តស្តីទី បានទទួលវិញ្ញាសាប្រឡង ក្រដាសសន្លឹកកិច្ចការ និងគ្របសន្លឹកកិច្ចការ

  • 820
  • ដោយ Admin

រដ្ឋបាលខេត្តមណ្ឌលគិរី បានទទួលវិញ្ញាសាប្រឡង ពីនាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ សម្រាប់ធ្វើការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល របស់រដ្ឋបាលខេត្តមណ្ឌលគិរីខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សាយ ម៉េងគីម អភិបាលខេត្តស្តីទី បានទទួលវិញ្ញាសាប្រឡង ក្រដាសសន្លឹកកិច្ចការ និងគ្របសន្លឹកកិច្ចការ នៅសាលប្រជុំសាលាខេត្ត ពីតំណាងនាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ សម្រាប់ធ្វើការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល របស់រដ្ឋបាលខេត្តមណ្ឌលគិរី នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ។ បន្ទាប់មកក្រុមការងារបានអញ្ជើញចុះពិនិត្យមើលមណ្ឌលប្រឡងផងដែរ។ សូមបញ្ជាក់ថា បេក្ខជនប្រឡងសរុប ៤៩នាក់ ស្រី ២៤នាក់ រួមមាន៖ ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ចំនួន ២០នាក់ ស្រី ៨នាក់ ក្នុងនោះ ជនជាតិដើមភាគតិចព្នងចំនួន ៧នាក់ និងក្របខ័ណ្ឌមន្ត្រីក្រមការចំនួន ២៩នាក់ ស្រី ១៦នាក់ ក្នុងនោះ ជនជាតិដើមភាគតិចព្នងចំនួន ៧នាក់៕

អត្ថបទទាក់ទង