អភិបាលខេត្តមណ្ឌលគិរី បាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់ពលរដ្ឋក្រីក្រ ចាស់ជរាចំនួន២០០នាក់ ក្នុងក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី៖ ដើម្បីឆ្លើយតបនិងតម្រូវការរបស់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ខណៈដែលជំងឺកូវីដ១៩ កំពុងរាតត្បាតនៅឡើយ នារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំង អភិបាលរងខេត្ត មន្ទីរអង្គភាព ជុំវិញខេត្ត អភិបាលក្រុង និងចៅសង្កាត់ទាំងបួន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់រដ្ឋបាលខេត្ត ផ្តល់ជូនពលរដ្ឋក្រីក្រ ជនចាស់ជរា សរុបចំនួន២០០នាក់ មកពីសង្កាត់ទាំងបួនក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តម មានប្រសាសន៍បន្តថា អំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនប្រជាពលរដ្ឋនាពេលនេះ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំផងដែរ។ ឯកឧត្តម អភិបាលខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិច សូមកាត់បន្ថយការអាស្រ័យផលលើធនធានធម្មជាតិ ហើយងាកមកធ្វើការដាំដុះនិងប្រកបរបរផ្សេងៗ ដើម្បីបង្កើនកំរិតជីវភាពគ្រួសារ និងត្រូវជំរុញដល់កូនចៅឲ្យខិតខំសិក្សារៀនសូត្រឲ្យបានជ្រៅជ្រះ ដើម្បីយកចំណេះដឹងមកអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ខ្លួន ។ នាឱកាសនោះ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យចូលរួមចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា ជាពិសេសចំពោះអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ សូមទៅទទួលការចាក់វ៉ាក់សាំងនៅតាមមន្ទីរពេទ្យបង្អែកឬមណ្ឌលសុខភាពដោយឥតគិតថ្លៃ និង មិនតម្រូវឲ្យមានឯកសារអ្វីទាំងអស់ ។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ទោះបីជាយើងបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ ក៏យើងត្រូវចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ។សូមបញ្ជាក់ថា អំណោយរបស់រដ្ឋបាលខេត្ត ផ្តល់ជូនពលរដ្ឋក្រីក្រ ចាស់ជរាចំនួន ២០០នាក់ មកពីសង្កាត់ទាំងបួន ក្នុងក្រុងសែនមនោរម្យ ក្នុងនោះរួមមាន អាវរងា ក្រមា មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងម៉ាស់ផងដែរ ៕
ឯកឧត្តម ថង សាវុន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់រដ្ឋបាលខេត្ត ផ្តល់ជូនពលរដ្ឋក្រីក្រ ជនចាស់ជរា សរុបចំនួន២០០នាក់
- 433
- ដោយ Admin
អត្ថបទទាក់ទង
-
រដ្ឋបាលខេត្តមណ្ឌលគិរីប្រារព្ធខួបលើកទី៦០ នៃការបង្កើតខេត្ត
- 433
- ដោយ Admin
-
លោក ឈឹម កាន ចូលរួមកិច្ចប្រជុំគណៈកម្មាធិការកូវីដ១៩
- 433
- ដោយ Admin
-
រដ្ឋបាលខេត្តមណ្ឌលគិរីបើកកិច្ចប្រជុំស្តីពីការរៀបចំខួបលើកទី៦០
- 433
- ដោយ Admin
-
ក្រុមការងារចុះត្រួតពិនិត្យការរៀបចំពិធីប្រារព្ធខួបលើកទី៦០
- 433
- ដោយ Admin
-
លោក ញ៉ន សិទ្ធ អភិបាលរងខេត្តបានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិប្រចាំឆ្នាំ២០២១
- 433
- ដោយ Admin
-
ឯកឧត្តម ថង សាវុន អញ្ជើញចុះពិនិត្យមើល វឌ្ឍនភាពការងារស្ដារ និងសាងសង់ទំនប់លើ និងទំនប់ក្រោម
- 433
- ដោយ Admin
-
ឯកឧត្តម ថង សាវុន ដឹកនាំកិច្ចប្រជុំ គណ:អភិបាល ដើម្បីត្រួតពិនិត្យ និងពង្រឹងរបៀបរបបការងារ
- 433
- ដោយ Admin
-
លោក សាយ ម៉េងគីម អភិបាលរងខេត្តដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
- 433
- ដោយ Admin
-
ឯកឧត្តម ថង សាវុន ដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងយោបល់អំពីការស្នើសុំតែងតាំងមន្រ្តី
- 433
- ដោយ Admin
-
ឯកឧត្តម ថង សាវុន អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខដំណែងប្រធានមន្ទីរផែនការខេត្ត
- 433
- ដោយ Admin