រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

ឯកឧត្តម ថង សាវុន អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខដំណែងប្រធានមន្ទីរផែនការខេត្ត

  • 889
  • ដោយ Admin

នៅព្រឹកថ្ងៃទី២០​ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខដំណែងប្រធានមន្ទីរផែនការខេត្តមណ្ឌលគិរីក្រោមអធិបតីភាព ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ ដែលមានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា លោក​ លោកស្រី អភិបាលរងខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត រួមទាំងប្រធានមន្ទីរផែនការមកពីបណ្តាខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្ត។ សូមបញ្ជាក់ថា​ លោកស្រី ប៉ុល វ៉ាន្នីដា ត្រូវបានតែងតាំងជាប្រធានមន្ទីរជំនួសលោក ហ៊ុន វណ្ណារ៉ា ដែលត្រូវបានចូលនិវត្តន៍។

អត្ថបទទាក់ទង