រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយអនុសាសន៍១១ចំណុច របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងអនុសាសន៍៦ចំណុច សម្តេចគតិព្រឹទ្ធបណ្ឌិត ដល់មន្រ្តីមន្ទីរការងារខេត្តមណ្ឌលគិរី

  • 566
  • ដោយ SokMean

មណ្ឌលគិរីៈ ដើម្បីលើកកម្ពស់វិស័យយេឌ័រ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើពិធីផ្សព្វផ្សាយអនុសាសន៍១១ចំណុច សម្តេចតេជោនាយករដ្ឋមន្ត្រី អនុសាសន៍៦ចំណុច សម្តេចគតិព្រឹទ្ធបណ្ឌិត អនុសញ្ញា ស៊ី-ដ និងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដំណាក់កាលទី៤ ឆ្នាំ២០១៩-២០២៣ និងការចុះតាមដានពិនិត្យវាយតម្លៃលើការអនុវត្តផែនការ GMAP ក្រោមអធិបតីលោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ និងជាប្រធាគណៈកម្មាធិការទទួលបន្ទុកការងារយេនឌ័រ លោក សាយ ម៉េងគីម អភិបាលរងខេត្ត លោក ណយ ស្រូន សមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ព្រមទាំងមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។
លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ មានប្រសាសន៍ថា តាមរយៈការផ្សព្វផ្សាយនេះ ក្រុមការងារគណៈកម្មារទទួលបន្ទុកយេនឌ័រ ក្រសួងបានធ្វើការផ្សព្វផ្សាយស្តីពីអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់រើសអើងប្រឆាំងនារីភាព និងអនុសាសន៍ ១១ ចំណុច របស់សម្តេចតេជោ ហ៊ុន សែន និងអនុសាសន៍ ៦ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រ ក្នុងវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជាពុទ្ធិ និងការចែករំលែកនៃការ យល់ដឹង សម្រាប់យកមកអនុវត្តន៍តាមតួនាទី និងភារកិច្ចរៀងៗខ្លួន។ លោកជំទាវ បន្ថែមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្រ្តអាទិភាពរបស់ខ្លួនចំនួន ៥ រួមមាន៖ ១.ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ២.ការធ្វើទំនើប កម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ៣.បរិយាកាសមុខរបរ និងការងារ ៤.ការអភិវឌ្ឍរបបសន្តិសុខសង្គម និងទី៥. ការពង្រឹងអភិបាលកិច្ចល្អដោយសំដៅធ្វើអោយ ប្រសើរឡើងនូវធានាលក្ខខណ្ឌការងារ បង្កើនឳកាសការងារ និងដោយគ្មានការរើសអើងចូលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
លោក សាយ ម៉េងគីម អភិបាលរងខេត្ត បានឲ្យដឹងថា បញ្ហាយេនឌ័រ ត្រូវបានរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានការគិតគូរខ្ពស់ និងយកចិត្តទុកដាក់បំផុត តាមរយះការបង្កើតជាគោលការ គោលនយោបាយ យន្តការ លិខិតបទដ្ឋានផ្សេងៗ ក្នុងការផ្សព្វផ្សាយដល់គ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ឲ្យមានការយល់ដឹង និងចូលរួមសហការ អនុវត្តឲ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាពខ្ពស់។
បន្ទាប់មកលោកជំទាវ រដ្ឋលេខាធិការ រួមទាំងប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានចុះសួរសុខទុក និងនាំយកថវិកាចំនួន១លានរៀល ផ្តល់ជូនដល់មន្ត្រីនៃមន្ទីរការងារដែលប្រពន្ធទើបឆ្លងទន្លេរួច ក្នុងនោះថវិការបស់លោកជំទាវ ស៊ើង សរសុចិត្តា ចំនួន៥០ម៉ឺនរៀល និងថវិការបស់មន្ទីរការងារចំនួន៥០ម៉ឺនរៀលផងដែរ៕

អត្ថបទទាក់ទង