នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី
=========
មណ្ឌលគិរីះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាអាវុធហត្ថលេីផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដេីម្បីទប់ស្កាត់និងបង្ក្រាបបទល្មេីសធនធានធម្មជាតិ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មេីសធនធានធម្មជាតិ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងចូលរួមពីអន្តរក្រសួង និងស្ថាប័នចំរុះដែលមានការពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩។