រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

រដ្ឋបាលខេត្តមណ្ឌលគិរី ទទួលជួបពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការទី៦ នៃរដ្ឋសភាជាតិ

  • 666
  • ដោយ sonea

ថ្នាក់ដឹកនាំរដ្ឋបាលខេត្តមណ្ឌលគិរី ទទួលជួបពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការទី៦ នៃរដ្ឋសភាជាតិ
=========
មណ្ឌលគិរីះ ប្រតិភូគណៈកម្មការទី៦ នៃរដ្ឋសភាជាតិ ដឹកនាំដោយឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈប្រតិភូ បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តមណ្ឌលគិរី និងមន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីស្វែងយល់ពីវឌ្ឍនភាព និងការអនុវត្តនូវយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ក៏ដូចជាការស្វែងយល់ពីការអនុវត្តច្បាប់ ការលំបាក ឫបញ្ហាប្រឈម ដែលអាជ្ញាធរខេត្ត ក៏ដូចជាអាជ្ញាធរខេត្ត និងមន្រ្តីជំនាញបានជួបប្រទះនាពេលកន្លងមក។ ក្នុងការទទួលស្វាគមន៍ និងជួបពិភាក្សាការងារនោះដែរ មានការចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ចាន់ យឿន អ្នកតំណាងរាស្រ្ត មណ្ឌល ខេត្តមណ្ឌលគិរី លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត និងមន្រ្តីអង្គភាពពាក់ព័ន្ធផងដែរ នៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩។

អត្ថបទទាក់ទង