មណ្ឌលគិរីះ នារសៀលថ្ងៃអង្គារ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ លោក ឈឹម កាន អភិបាលរងខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងក្រុងសែនមនោរម្យ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ស្នងការរងខេត្ត អធិការក្រុង ចៅសង្កាត់ ដែលប្រព្រឹត្តទៅនៅ សាលប្រជុំសាលាខេត្ត មណ្ឌលគិរី។ ក្នុងកិច្ចប្រជុំនេះដែរ គឺដើម្បីរៀបចំផ្លូវ មួយចំនួននៅក្នុងក្រុងសែនមនោរម្យ ដូចជាផ្លូវជុំវិញផ្សារសែនមនោរម្យ ផ្លូវចាប់ពីរង្វង់មូលគោព្រៃ ឆ្ពោះទៅដល់ផ្លូវបំបែកដាក់ដាំ នឹងផ្លូវចាប់ពីវត្តសែនមនោរម្យ ឆ្ពោះទៅចុងតារាងផងដែរ។