មណ្ឌលគិរីះ លោក ប៉េង សម្បត្តិ អភិបាលរងខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែកញ្ញា ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលសាលាខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់លោក សាយ ម៉េងគីម អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត ព្រមទាំងប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង/ស្រុកទាំង០៥ក្នុងខេត្ត និងប្រធានទីស្នាក់ការច្រកទ្វារព្រំដែនទាំងបី ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩។