រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

រដ្ឋបាលខេត្តមណ្ឌលគិរីបានបើកកិច្ចប្រជុំស្តីពី ការតាមដានវាយតម្លៃលើការអនុវត្តន៍ច្បាប់ជាតិ

  • 639
  • ដោយ sonea

មណ្ឌលគិរី : នាព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំស្ដីពី ការតាមដានវាយតម្លៃលើការអនុវត្តន៍ច្បាប់ជាតិ អនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី លោកជំទាវ វិន ស៊ីធួន អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ចូលរួមប្រមាណជាង៣០នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី (អគារ A)។

អត្ថបទទាក់ទង