រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

កិច្ចប្រជុំស្តីពីការពិភាក្សាទៅលើកំណត់ហេតុដែលក្រុមការងារចុះបញ្ជីដីរដ្ឋ នូវដីចម្ការស្រល់ដាំរបស់រដ្ឋ

  • 630
  • ដោយ sonea

នារសៀលថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តមណ្ឌលគិរីបានរៀបចំកិច្ចប្រជុំស្តីពីការពិភាក្សាទៅលើកំណត់ហេតុដែលក្រុមការងារចុះបញ្ជីដីរដ្ឋ នូវដីចម្ការស្រល់ដាំរបស់រដ្ឋ ស្ថិតនៅក្នុងស្រុកអូររាំង និងក្រុងសែនមនរម្យ ខេត្តមណ្ឌលគិរីក្រោមវត្តមាន ឯកឧត្តម ចឹង សុចន្ថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពី មន្រ្តីជំនាញរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោកនាយករងរដ្ឋបាលខេត្ត លោកអភិបាល អភិបាលរងស្រុកអូររាំង អភិបាល អភិបាលរងក្រុងសែនមនោរម្យ លោកស្រីមេឃុំសែនមនោរម្យ និងលោកមេឃុំមនោរម្យ៕

អត្ថបទទាក់ទង