រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

វេទិកាសាធារណៈថ្នាក់ជាតិ នៅស្រុកកោះញែក

  • 1.8ពាន់
  • ដោយ sonea

ថ្ងៃសុក្រ ១១រោច ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៩
វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តន៍គោលនយោបាយ យុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី០៤ របស់រាជរដ្ឋាភិបាល ក្រោមអធិបតី ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម ចឹង សុចន្ថា អភិបាលរងខេត្ត មណ្ឌលគិរី ព្រមទាំង ឯកឧត្ដម លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក មេឃុំ មេភូមិ និងប្រជាពលរដ្ឋជិត ២០០នាក់ ដែលប្រព្រឹត្តទៅនៅឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ជាមួយគ្នានោះដែរ ប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទ បានទទួលសំណើររបស់ប្រជាពលរដ្ឋ ដែលបានស្នើរសុំស្ពាន ប្រវែង ៤១ម៉ែត នៅភូមិ រវាក់ ដែលបំរើឲ្យប្រជាជន ១៤០គ្រួសារ ដើម្បីដាក់ចូលទៅក្នុងគម្រោង អភិវឌ្ឍន៍នៅឆ្នាំបន្ទាប់ទៀត។ (រូបភាព និងអត្ថបទ៖ មន្ទីរព័ត៌មានខេត្ត)

អត្ថបទទាក់ទង