រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

រដ្ឋបាលខេត្តបានបើកសន្និបាតបូកសរុបលទ្ធផលការងារ

  • 596
  • ដោយ sonea

នាព្រឹកថ្ងៃពុធ ៣រោចខែផល្គុនឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ខែមិនាឆ្នាំ២០២០ រដ្ឋបាលខេត្តមណ្ឌលគិរី បានប្រារព្ធពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តមណ្ឌលគិរី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកនាយក នាយករងរដ្ឋបាលខេត្ត លោកនាយក នាយក នាយកទីចាត់ការរដ្ឋបាលខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរ និងកងកម្លាំងក្រុងស្រុកទាំង៥មេឃុំចៅសង្កាត់ ព្រមទាំងមន្រ្តីរាជការរដ្ឋបាលខេត្តមណ្ឌលគិរីជាច្រើននាក់៕

អត្ថបទទាក់ទង