រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

រដ្ឋបាលខេត្តបានបើកកិច្ចប្រជុំស្តីពីការពិភាក្សាត្រៀមទីតាំង បន្ទប់ព្យាបាល Covid-19

  • 1.1ពាន់
  • ដោយ sonea

នារសៀលថ្ងៃទី២៣ខែមីនា ឆ្នាំ២០២០នេះ នៅសាលប្រជុំ សាលាខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំ ស្តីពីការពិភាក្សាត្រៀមទីតាំង បន្ទប់ព្យាបាល និងបន្ទប់ដាក់ដាច់ដោយឡែក សម្រាប់អ្នកឆ្លងជំងឺកូវីដ១៩ និងជម្រុញការចុះត្រួតពិនិត្យប្រជាពលរដ្ឋមកពីក្រៅប្រទេស នៅតាមមូលដ្ឋានភូមិឃុំទូទាំងខេត្តមណ្ឌលគិរី កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មការ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ដែលជាសមាជិកគណៈកម្មការ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩នៅក្នុងខេត្តមណ្ឌលគិរី៕ដោយ(ការិយាល័យសរុប និងព័ត៌មានខេត្ត)

អត្ថបទទាក់ទង