រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

ឯកឧត្តម ថង សាវុន អញ្ជើញជួបសំណេះសំណាល និងចែកម៉ាស៊ីនកើនកាហ្វេ ពូជដំណាំដំឡូងបារាំង និងខ្ទឹមស ដល់ប្រជាកសិករចំនួន ៣២គ្រួសារ

  • 449
  • ដោយ sonea

ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញជួបសំណេះសំណាល និងចែកម៉ាស៊ីនកើនកាហ្វេ ពូជដំណាំដំឡូងបារាំង និងខ្ទឹមស ដល់ប្រជាកសិករចំនួន ៣២គ្រួសារ នៅមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរីខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី ១៩ ខែ តុលា ឆ្នាំ២០២១នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំង មន្ទីរ/អង្គភាពជុំវិញពាក់ព័ន្ធ អញ្ជើញចុះជួបសំណេះសំណាល និងចែកម៉ាស៊ីនកិនកាហ្វេ ពូជដំណាំដំឡូងបារាំង និងខ្ទឹមស ដល់ប្រជាកសិករចំនួន ៣២គ្រួសារ នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី។ក្នុងឱកាសនោះ លោក សុង ឃាង ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានធ្វើការរាយការណ៍អំពីស្ថានភាពទូទៅលើវិស័យកសិកម្ម រួមមាន៖ ផ្ទៃដីដាំដុះស្រូវអនុវត្តបានសរុប ២៧.៩៧៦ ហិកតា ស្មើនឹង ១២១,៦៣% នៃ ផែនការឆ្នាំ កើនលើសឆ្នាំមុន ៣.១២០ហិកតា ដំណាំសាកវប្បកម្មរយៈពេលខ្លីសរុប ៥៨០ហិកតា កើនលើសឆ្នាំមុន ១២៤ហិកតា ដំណាំសាកវប្បកម្មអចិន្រ្ដៃយ៍សរុប ១.៦៦៦ហិកតា កើនលើសឆ្នាំមុន ១៩៣ហិកតា ដំណាំឧស្សាហកម្មរយៈពេលខ្លីសរុប ២១.២៩០ហិកតា កើនលើសឆ្នាំមុន ១.៣៤៥ហិកតា ដំណាំឧស្សាហកម្មអចិន្រ្តយ៍សរុប ១៣.៣២៤ហិកតា កើនលើសឆ្នាំមុន ៣.៤៧៨ ហិកតា។ ការងារប្រមូលផលស្រូវស្រាលរដូវវស្សា ស្រូវស្រាល ផ្ទៃដីប្រមូលផលសរុប ៣.៧៩០ហិកតា ទិន្នផលមធ្យម ៣,៦៦៧ តោន/ហិកតា បរិមាណផល ១៣ ៨៩៨តោន ដំណាំសាកវប្បកម្មរយៈពេលខ្លី ផ្ទៃដីប្រមូលផលសរុប ៤៦៥ ហិកតា ទិន្នផល ៧,៣៧៨ តោន/ហិកតា បរិមាណផល ៣.៤៣០តោន ដំណាំសាកវប្បកម្មអចិន្រ្តៃយ៍ ផ្ទៃដីប្រមូលផលសរុប ១.៣៣៧ ហ.ត ទិន្នផល ១២,៥៥៣ តោន/ហិកតា បរិមាណផល ១៦ ៧៨៣ តោន ដំណាំឧស្សាហកម្មរយៈពេលខ្លីសរុប ផ្ទៃដីប្រមូលផល ៤ ៣៣៧ ហិកតា ទិន្នផល ១,៤៦១ តោន/ហិកតា បរិមាណផល ៦.៣៣៦តោន ដំណាំឧស្សាហកម្មអចិន្រ្តៃយ៍ ផ្ទៃដីប្រមូលផលសរុប ៧.៧៩៥ ហិកតា ទិន្នផលមធ្យម ២,៥៣៤ តោន/ហិកតា ទទួលបានបរិមាណផល ១៩. ៧៥៦ តោន ព្រមទាំងផ្ទៃដីដាំដុះដំណាំកៅស៊ូអនុវត្តបានសរុប ៤២.៥៣៧,៣៨ហិកតា ការធ្វើអាជីវកម្មកៅស៊ូអនុវត្តបានសរុប ១៤. ២៥៤,៩៨ហិកតា។នាឱកាសនោះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈ អភិបាលខេត្តមណ្ឌលគិរី បានថ្លែងនូវការកោតសរសើរ ចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានអនុវត្តការងារវិស័យកសិកម្មបានល្អប្រសើរ ទៅលើការបណ្ដុះបណ្ដាលបច្ចេកទេស ការដាំដុះ និងការចិញ្ចឹមសត្វ ការផ្ដល់ពូជដំណាំ ពូជត្រី កង្កែប ជម្រុញលើកទឹកចិត្តជូនប្រជាពលរដ្ឋ ដើម្បីបង្កើននូវជីវភាពរបស់បងប្អូនប្រជាពលរដ្ឋឱ្យមានជីវភាពបានល្អប្រសើរមន្ថែមទៀត ជាពិសេសការចាក់រ៉ាក់សាំង គោ ក្របី ជ្រូក មាន់ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ។ បន្ទាប់មកឯកត្តម អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានចែកពូជដំឡូងបារាំង និងខ្ទឹមស ម៉ាស៊ីនកិនកាហ្វេ ដល់ប្រជាកសិករ និងចែកវិញ្ញាបនបត្រកសិកម្មល្អCamGAP ដល់ប្រជាកសិករចំនួន២ គ្រួសារ៕

អត្ថបទទាក់ទង