រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានចុះពិនិត្យទីតាំងដីស្នើសុំចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ

  • 425
  • ដោយ Admin

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញអមដំណើរ ឯកឧត្ដម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញចុះពិនិត្យទីតាំងដីស្នើសុំចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធនៅ ភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំងខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១នេះ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញអមដំណើរ ឯកឧត្ដម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីសំណាក់លោកប្រធានមន្ទីរបរិស្ថាន មន្រ្តីសុរិយោដីខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យទីតាំងដីស្នើសុំចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធនៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង។ ក្នុងការអញ្ជើញចុះពិនិត្យទីតាំងដីស្នើចុះបញ្ជីជាលក្ខណៈប្រព័ន្ធខាងលើ ក្រុមការងារមន្រ្តីជំនាញបានបង្ហាញផែនទីភូមិសាស្រ្ត និងក្បាលដីដែលបានចុះកំណត់ និងធ្វើការវាស់វែង៕

អត្ថបទទាក់ទង