រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការរដ្ឋបាលខេត្តមណ្ឌលគិរី បានរៀចំពិធីបុណ្យអង្គកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្តគិរីវ័ន្តណារាម

  • 398
  • ដោយ Admin

ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការរដ្ឋបាលខេត្តមណ្ឌលគិរី បានរៀចំពិធីបុណ្យអង្គកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្តគិរីវ័ន្តណារាម ខេត្តមណ្ឌលគិរី៖នារសៀលថ្ងៃ សុក្រ ១កើត ខែ កត្ដិកឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្ត ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម ណយ ស្រូន សមាជិកព្រឹទ្ធសភា ភូមិភាគ៨ និង កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការរដ្ឋបាលខេត្តមណ្ឌលគិរី បានមូលមតិគ្នាផ្តួចផ្តើមរៀចំពិធីបុណ្យអង្គកឋិនទានសាមគ្គី ដើម្បីប្រមូលបច្ច័យវេរ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមា វត្តគិរីវ័ន្តណារាម និង សមិទ្ធិផលនានាក្នុងទីអារាម ស្ថិតនៅ ភូមិ មេប៉ៃ ឃុំ ពូជ្រៃ ស្រុកពេជ្រាដា ដែលពិធីនេះ បានប្រព្រឹត្តទៅនៅ សាលាខេត្តមណ្ឌលគិរី ។

អត្ថបទទាក់ទង