រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ

  • 324
  • ដោយ Admin

នៅព្រឹកថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ដែលរៀបចំដោយការិយាល័យទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ នាយកដ្ឋានការពារព្រឹកផ្លូវច្បាប់ នៃក្រសួងកិច្ចការនារី ដោយសហការជាមួយមន្ទីរកិច្ចការនារីខេត្ត នៅសាលប្រជុំពេជ្រដា។វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅ ក្នុងគោលបំណងផ្ដល់ចំណេះដឹង ដល់គ្រូបង្គោលនៅថ្នាក់ក្រសួង និងថ្នាក់ខេត្ត ដើម្បីផ្សព្វផ្សាយបន្តដល់សហគមន៍ឲ្យមានប្រសិទ្ធភាព ដែលមានសមាសភាពចូលរួមមកពីក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីចំនួន ៨ខេត្ត រូបមាន៖ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តរតនគិរី សរុប ៤៤ នាក់៕

អត្ថបទទាក់ទង