នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអ្នកកាន់កាប់ដី នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់ងាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនរូប ដែលប្រព្រឹត្តទៅនៅបរិវេណសាលាបឋមសិក្សាពូតាំង ស្ថិតនៅក្រុងសែនមនោរម្យ។ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស មន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តនូវភារកិច្ចរបស់ខ្លួន ក៏ដូចជាបានខិតខំប្រឹងប្រែងចូលរួមអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល។ ឯកឧត្តម បញ្ជាក់ថា ការចែកវិញ្ញាបនបត្រនាពេលនេះ គឺជាការអនុវត្តការងាររបស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី នៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដីធ្លី ក្នុងការកែទម្រង់រដ្ឋ ទប់ស្កាត់ការកាប់រានដីរដ្ឋខុសច្បាប់ និងកាត់បន្ថយទំនាស់ដីធ្លី តាមយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ណែនាំដល់ពលរដ្ឋទាំងអស់ ដែលបានប័ណ្ណកម្មសិទ្ធិនេះ មានន័យថាជាដីកម្មសិទ្ធរបស់បងប្អូនពិតប្រាកដ ស្របច្បាប់ មិនព្រួយបារម្ភខ្លាចមានអ្នកណាមករំលោភបំពានអ្វីទៀតឡើយ និងជាការបង្ករលក្ខណៈសម្បត្តិដល់ការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការប្រកបរបរធ្វើអាជីវកម្ម ឫកសិកម្ម លើដីធ្លី និងអាចយកប័ណ្ណកម្មសិទ្ធនេះធ្វើជាដើមទុន ដើម្បីពង្រីកមុខរបររបស់ខ្លួនទៀត។ ទន្ទឹមនឹងនេះ ក៏ជាលក្ខណៈសម្បត្តិច្បាស់លាស់សម្រាប់អ្នកវិនិយោគ ដែលមានបំណងចង់អភិវឌ្ឍដីធ្លីផងដែរ ហើយប្រសិនបើបងប្អូនចង់លក់ដូរនោះ បានតម្លៃថ្លៃជាងដីមិនមានបណ្ណ ប៉ុន្តែ លោកមិនលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋលក់ដីនៅពេលនេះទេ ទុកឲ្យបានយូរតទៅទៀត ដីនឹងកាន់តែឡើងថ្លៃ។ ឯកឧត្តម បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្តយកខេត្តមណ្ឌលគិរី ជាប៉ូលសេដ្ឋកិច្ចទី៤ នៅភូមិភាគឥសាន្ត និងជាតំបន់អេកូទេសចរណ៍ថែមទៀត ដូចច្នេះ ខេត្តមណ្ឌលគិរី នាពេលខាងមុខ នឹងមានការរីកចម្រើនឈានឡើង។ ទទឹមនឹងនេះ ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រកបមុខរបរកសិកម្ម ចិញ្ចឹមសត្វបន្ថែមទៀត និងត្រូវថែរក្សាសុខភាពឲ្យបានល្អ ជាពិសេស ត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជូននូវវិធានការណ៍ ៣កុំ ៣ការពារ ដើម្បីកាត់ផ្តាច់ការឆ្លងនៃវីរុសកូវីដ-១៩។លោក ម៉ៅ ចំរើន ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឲ្យដឹងថា សម្រាប់ដំណើរការវាស់វែងចុះបញ្ជីដីធ្លីនៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ កន្លងមកវាស់វែង នឹងបំពេញទិន្នន័យព័ត៌មានបានចំនួន ៥៦៣ក្បាលដី ក្នុងនោះ មានដីលំនៅឋាន ដីកសិកម្ម ដីរដ្ឋ ក្បាលដីគ្មានទិន្នន័យ និងក្បាលដីទំនាស់ ក្នុងចំណោម ៥៦៣ក្បាលដី ត្រូវបានធ្វើចំណាត់ថ្នាក់តាមប្រភេទទ្រព្យ រួមមាន៖ ទ្រព្យរួមប្តីប្រពន្ធ ទ្រព្យខាងប្រពន្ធ ទ្រព្យខាងប្តី ទ្រព្យលីវ និងទ្រព្យអវិភាគ។ លោក ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ នៅពេលទទួលបាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ បងប្អូនត្រូវតែមាន កាតព្វកិច្ចបង់សេវាចុះបញ្ជីដី តាមការកំណត់ដោយច្បាប់ ដែលមានរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃនេះតទៅ នឹងត្រូវចែកនៅមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត៕
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអ្នកកាន់កាប់ដី នៅភូមិពូតាំង
- 384
- ដោយ Admin
អត្ថបទទាក់ទង
-
រដ្ឋបាលខេត្តមណ្ឌលគិរីប្រារព្ធខួបលើកទី៦០ នៃការបង្កើតខេត្ត
- 384
- ដោយ Admin
-
លោក ឈឹម កាន ចូលរួមកិច្ចប្រជុំគណៈកម្មាធិការកូវីដ១៩
- 384
- ដោយ Admin
-
រដ្ឋបាលខេត្តមណ្ឌលគិរីបើកកិច្ចប្រជុំស្តីពីការរៀបចំខួបលើកទី៦០
- 384
- ដោយ Admin
-
ក្រុមការងារចុះត្រួតពិនិត្យការរៀបចំពិធីប្រារព្ធខួបលើកទី៦០
- 384
- ដោយ Admin
-
លោក ញ៉ន សិទ្ធ អភិបាលរងខេត្តបានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិប្រចាំឆ្នាំ២០២១
- 384
- ដោយ Admin
-
ឯកឧត្តម ថង សាវុន អញ្ជើញចុះពិនិត្យមើល វឌ្ឍនភាពការងារស្ដារ និងសាងសង់ទំនប់លើ និងទំនប់ក្រោម
- 384
- ដោយ Admin
-
ឯកឧត្តម ថង សាវុន ដឹកនាំកិច្ចប្រជុំ គណ:អភិបាល ដើម្បីត្រួតពិនិត្យ និងពង្រឹងរបៀបរបបការងារ
- 384
- ដោយ Admin
-
លោក សាយ ម៉េងគីម អភិបាលរងខេត្តដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
- 384
- ដោយ Admin
-
ឯកឧត្តម ថង សាវុន ដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងយោបល់អំពីការស្នើសុំតែងតាំងមន្រ្តី
- 384
- ដោយ Admin
-
ឯកឧត្តម ថង សាវុន អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខដំណែងប្រធានមន្ទីរផែនការខេត្ត
- 384
- ដោយ Admin